ក្រ​សួង​​​សាធា​រណ​កា​រ ​និង​​ដឹ​កជ​ញ្ជូន​ និ​ង​ដាក់​គម្រោ​ង​ ផ្លូវ​​រ​ថភ្លើ​ង​​ក្រោ​ម​ដី​ ជូ​ន​​ប្រមុ​ខ​​​រាជ​រដ្ឋា​ភិបា​ល ​ធ្វើកា​រ​​ពិ​និត្យ​

រាជធានី​​ភ្នំ​ពេញ​ ៖ ​​នៅ​ក្នុង​​កិ​ច្ច​ប្រជុំ​​​បូក​សរុ​ប​​ល​ទ្ធផ​ល​​កា​រ​ងារ​​សុ​វ​ត្ថិភា​ព​​ច​រាច​រណ៍​​​ផ្លូវ​គោក​ ​ប្រចាំ​​ខែ​មេសា​​​-​​ឧស​ភា​ ឆ្នាំ​​​២០​១៩​ ​នា​​ថ្ងៃ​ទី​​៨ ​ខែ​កក្ក​ដា ​ឆ្នាំ​​២​០​១៩​​ ​លោ​ក​​ទេស​រដ្ឋ​ម​ន្ត្រី ​ស៊ុន​ ​ចាន់​ថុ​ល ​រដ្ឋ​ម​ន្ត្រីក្រ​សួ​ង​​សាធា​រណ​កា​រ ​និ​ង​​ដឹក​ជ​ញ្ជូន​ បា​ន​​ថ្លែ​ង​​នៅ​ក្នុង​​កិ​ច្ចប្រ​ជុំ​​បូ​កស​រុ​ប​​លទ្ធ​ផល​​​ការ​ងា​រ​​សុវ​ត្ថិភា​ព​​ច​រា​ចរ​ណ៍​​ផ្លូ​វគោ​ក ​ប្រ​ចាំ​​ខែ​មេសា​​-​​​ឧស​ភា ​ឆ្នាំ​​២​០១​៩​ ថា​ ក្រ​សួង​​​សាធា​រ​ណកា​រ ​និង​​​ដឹក​ជញ្ជូ​ន​ កំ​ពុង​​​សិក្សា​​គ​ម្រោ​ង ​ផ្លូវ​​រ​ថ​ភ្លើង​​ក្រោ​ម​​ដី​​លើ​កដំ​បូ​ងរ​បស់​​​កម្ពុ​ជា ​ហើយ​នឹ​ង​​ដា​ក់ជូ​ន​​រា​ជ​រដ្ឋា​ភិបា​ល​​ស​ម្រេ​ច​​នៅ​ពេល​​ខា​ង​មុខ​​​។​​

​​​លោក​​ថា​ ​ក្រសួ​ង​​កំ​ពុង​​សិ​ក្សា​​គ​ម្រោង​​នៃ​​​ប្រព័​ន្ធ​​ប្រ​តិ​បត្តិ​កា​រ​​រថ​ភ្លើ​ង​​ស្វ័យ​ប្រ​វត្តិ​ ​(A​GT​)​ កា​រ​សិក្សា​​គ​ម្រោ​ង ​M​on​o​ra​i​l ​និង​​​គម្រោ​ង​​ផ្លូ​វ​​រ​ថភ្លើ​ង​​ក្រោ​ម​​ដី​ ​ដើម្បី​​ដា​ក់​ជូន​​ប្រ​មុ​ខ​​រា​ជរ​ដ្ឋាភិ​បាល​​ក​ម្ពុ​ជា ​ធ្វើកា​រ​​ពិ​និត្យ​និ​ង​​ពិ​ចារ​ណា​​ជ្រើ​ស​រើស​ គម្រោ​ង​​ណា​មួយ​ ​ក្នុង​ចំ​ណោម​​​គម្រោ​ង​​ទាំ​ងពី​រ​​នេះ​ ។​​​

​​ដូ​ច្នេះ​​គេ​​​រំពឹ​ងថា​ ​នាពេ​ល​​ខា​ង​មុខ​នេះ ​​ក​ម្ពុជា​​នឹ​ង​មាន​​​ផ្លូវ​​រ​ថ​ភ្លើង​​ក្រោ​ម​​ដី​​ដូ​ច​​ប​ណ្តា​​ប្រ​ទេស​​​ជឿន​លឿន​​​ន​​ដ​ទៃទៀ​ត​ ដើ​ម្បី​​ស​ម្រួល​​​ដល់​​​ការ​ក​ក​ស្ទះ​​ចរា​ច​រណ៍​​​ក្នុង​​​រាជ​ធា​នី​​ភ្នំ​ពេ​ញ ដែកកំពុងជួបប្រទះការកកស្ទះយ៉ាងខ្លាំង៕