រដ្ឋបាលខេត្តកែប រៀបចំទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩

(ខេត្តកែប)៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានរៀបចំទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងខេត្តកែប។

ពិធីនេះក៏មាន ការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រីជា អភិបាលរងខេត្ត លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត ប្រធានអនុប្រធាន មន្ទីរអង្គភាពជុំវិញ ខេត្ត កងកម្លាំងប្រដាប់ អាវុធទាំងបី សម្ពន្ធយុវជន ស្រលាញ់សន្តិភាព ក្រុមកាយរិទ្ធ សហភាពសហព័ន្ធ យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សគ្រប់វិទ្យាល័យ-អនុវិទ្យាល័យ។

ក្នុងឱកាសនោះ លោក កែន សត្ថា ប្រធានគណៈកម្មាធិការត្រួត ពិនិត្យគ្រឿងញៀន ខេត្តកែប បានអានសារលិខិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដោយមានខ្លឹមសារថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានកំណត់និង ប្រារព្ធឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីឱ្យយើងប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់។

ការប្រារព្ធទិវានេះ ឡើងពិតជាបានផ្តល់ នូវអត្ថប្រយោជន៍ ថែមទាំងមានអត្ថ ន័យដ៏ជ្រាលជ្រៅ ដែលបណ្តាសមាជិក ទាំងអស់នៅលើ សកលលោកតែងតែ រៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធានបទ ផ្សេងៗដើម្បីធ្វើជា ត្រីវិស័យក្នុងការឆ្លើយ តបឱ្យបានសមស្រប តាមស្ថានភាពជាក់ ស្តែងនូវបញ្ហាប្រឈម នានាដែលផ្តើមឡើង ដោយសារគ្រឿងញៀន  ក៏ដូចជាជួយពញ្ញាក់ស្មារតី ដល់ជនគ្រប់រូបឱ្យយក ចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ថែមទៀត ក្នុងការបង្កា ទប់ស្កាត់ រាល់ ករណីពាក់ព័ន្ធ គ្រឿងញៀនខុសច្បាប់។

នៅឆ្នាំ២០១៩នេះ ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានរៀបចំ ឡើងក្រោមប្រធានបទ “សុខភាពដើម្បី មនុស្សធម៌ មនុស្សធម៌ ដើម្បីសុខភាព”  ការលើកកម្ពស់ ប្រសិទ្ធភាព រួមគ្នាដោះ ស្រាយផលប៉ះពាល់ បញ្ហាស្មុគស្មាញ ហើយកម្ពុជាបាននិងកំពុង ឆ្លើយតបនិងចូលរួម ទប់ស្កាត់បានទាន់ ពេលវេលា។

ចំពោះប្រធានបទនេះ ពិតជាបានពង្រឹង នូវវិធានការ និងការអនុវត្តច្បាប់ លើកកម្ពស់ជាបន្ត បន្ទាប់ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដូចជាការព្យាបាល ការស្តានិតិសម្បទារ ដល់ជនរងគ្រោះដែលជាអ្នកញៀន គ្រឿងញៀន ស្របតាមបទដ្ឋានបច្ចេក ទេសដែលជាការ ទទួលខុសត្រូវជាលក្ខណៈ ជាតិ អន្តរជាតិ។

ជាមួយនេះយើងក៏មាន សេវាព្យាបាលដល់ អ្នករងគ្រោះដោយសារគ្រឿង ញៀនដោយស្ម័គ្រចិត្ត ដោយផ្អែកលើ សហគមន៍នៅតាមគ្រឹះ ស្ថានសុខាភិបាល។

តាមរយៈយន្តការ ច្បាស់លាស់ដើម្បីដឹក នាំនិងសម្របសម្រួល រាល់បញ្ហាពាក់ព័ន្ធ ប៉ុន្តែការដោះ ស្រាយបញ្ហាគ្រឿង ញៀនឱ្យមានប្រសិទ្ធ ភាពយើងមិនត្រឹមតែ មានកិច្ចសហ ការល្អជាមួយ ស្ថាប័ននោះទេ គឺទាមទារចាំបាច់ នូវការចូលរួម និងការគាំទ្រគ្រប់ មជ្ឈដ្ឋាននៃសង្គម ពិសេសមាតា បិតា អាណាព្យាបាល ដែលជាកម្លាំងដ៏ ចាំបាច់ដែលមិន អាចខ្វះបាន៕  សេង ណារិទ្ធ