ដោយសារតែអ្នកបើក បរសម័យនេះមិន សូវគោរពច្បាប់ ចរាចរណ៍និង ការធ្វេសប្រហែសទើប មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បែបនេះ

(ខេត្តកំពត)៖ យោងតាមសេចក្តី រាយការណ៍ពីអធិការ នគរបាលក្រុងកំពត បានឲ្យដឹងថា កាលពីវេលាម៉ោង២១ និង០៥នាទី យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៩ មានករណីគ្រោះ ថ្នាក់ចរាចរមួយ ករណីកើតឡើង លើកំណាត់ផ្លូវជាតិ លេខ៣ កំពត វាលរេញ ត្រង់ចំណុចមុខ ស្ថានីយប្រេងឥន្ទនៈ សាវីមិច ស្ថិតក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បង្កឡើងដោយ រថយន្តបីគ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឲ្យរថយន្ត ពីរគ្រឿងរងការ ខូចខាតធ្ងន់មួយ គ្រឿងនិងស្រាល មួយគ្រឿងមួយគ្រឿង ទៀតបានបង្កើន ល្បឿនរត់គេចខ្លួន បាត់មុនសមត្ថកិច្ច ទៅដល់កន្លែងកើតហេតុ ដោយក្នុងហេតុ ការណ៍នេះក៏មាន មនុស្សរងរបួស ម្នាក់ផងដែរ។

ប្រភពបានបន្តថា មុនដំបូងមានរថយន្ត បង្កមួយគ្រឿងមិន ស្គាល់ម៉ាកនិង សាវតាអ្នកបើកបរ ដោយបើកប៉ះ រថយន្តរងគ្រោះ ហើយបានរត់គេច ចេញពីកន្លែងកើត ហេតុមុនសមត្ថកិច្ច ទៅដល់ រថយន្តនេះបើកបរ ក្នុងទិសដៅពីជើងទៅ ត្បូងលុះដល់ចំណុច កើតហេតុក៏បាន កៀររថយន្តរងគ្រោះ ម៉ាកសាំយ៉ុងពណ៌ សពាក់ផ្លាកលេខ កំពង់ឆ្នាំង 2A -0904 បើក បរដោយឈ្មោះ ម៉ម វ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិកំពូលមាស ឃុំឫស្សីស្រុកខាងលិច ស្រុកំពង់ត្រាច ខេត្តកំពត។

ប្រភពដដែលបន្តថា នៅវេលាម៉ោង ២២និង ០០នាទីថ្ងៃដដែល នៅពេលកម្លាំង សមត្ថកិច្ចកំពុង រៀបចំយករថយន្ត រងគ្រោះចេញពីកន្លែង កើតហេតុក៏ស្រាប់ តែមានរថយន្ត មួយគ្រឿងទៀតម៉ាក (KIA) ពណ៌ខៀវពាក់ ផ្លាកលេខ 2AU-7186 បើកបរដោយឈ្មោះ អ៊ុយ វ៉ង់ត្រឺឌី ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិជ្រោយសំរោង ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ បើកក្នុងទិស ដៅពីជើងទៅត្បូង បានបុកផ្លាកចរាចរ នៅពីខាងស្តាំដៃ បណ្តាលឲ្យបាក់ រួចអូសទៅបុក ចំពីមុខរថយន្តរងគ្រោះ ម៉ាកសាំយ៉ុងនោះ បន្ថែមទៀត បណ្តាលឲ្យ អ្នកបើករថយន្ត ម៉ាកគារងរបួសស្រាលតែ រថយន្តខូចខាតធ្ងន់មួយ គ្រឿងតែម្តង។

បន្ទាប់ពីកើតហេតុ រថយន្តទាំងពីគ្រឿងត្រូវបា នសមត្ថកិច្ចនាំទៅរក្សា ទុកនៅអធិការដ្ឋាន នគរបាលក្រុង ដើម្បីដោះស្រាយ តាមផ្លូវច្បាប់នៅ ពេលក្រោយ៕ សេង ណារិទ្ធ