បុរសគិតខ្លី ម្នាក់ព្រោះតែ ខឹងប្រពន្ធបានដុត ខោអាវចោល បណ្តាលអោយ ឆេះផ្ទះស្ទើរទាំងស្រុង រួចរត់ទៅចង កសម្លាប់ខ្លួនតាម ក្រោយបានសម្រេច

(ខេត្តព្រៃវែង)៖ ព្រោះតែឈ្លោះគ្នា ខឹងប្រពន្ធបុរស ជាប្តីម្រេចចិត្តដុត សំភារៈក្នុងផ្ទះបង្ករ អោយមានឆាប ឆេះផ្ទះស្ទើរទាំង ស្រុងហើយរត់ទៅ ចងករបញ្ចប់ជីវិត ខ្លួនឯងតាមក្រោយ ហេតុការណ៍នេះ បង្ករអោយមានការ ភ្ញាក់ទាំងព្រឹកនាថ្ងៃទី ០៧ខែកក្កដាឆ្នាំ ២០១៩វេលាម៉ោង ០៦និង៣០នាទី ស្ថិតក្នុងភូមិឆ្ពឹង ឃុំថ្មពូនស្រុក គញ្ជ្រៀចខេត្តព្រៃវែង។

សមត្ថកិច្ចបាន អោយដឹងថាផ្ទះ ដែលឆាបឆេះស្ទើរ ទាំងស្រុងនេះ ធ្វើអំពីឈើប្រក់ក្បឿង មានទំហំ៦ម៉ែត្រ គុណនិង១២ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ប៉ឹង ប្រពន្ធឈ្មោះ សឿន ឡូត ហើយសំភារៈ ខូចខាតរួមមាន ទូរដាក់សំលៀកបំពាក់ មួយចំនួនម៉ាស៊ីន ត្រជាក់ចំនួន មួយគ្រឿងទូរទស្សន៍ចំនួន មួយគ្រឿងនិងសំភារៈ ក្នុងផ្ទះមួយចំនួន ទៀតសរុបជាទឹក ប្រាក់ក្នុងការខូច ខាតចំនួន៣ម៉ឺនដុល្លា។

នៅក្នុងករណី កើតហេតុអគ្គីភ័យ នេះផងដែរ សមត្ថកិច្ចក៏បាន ប្រទះឃើញសាក សពចងករ ក្នុងបន្ទប់ទឹកម្នាក់ ត្រូវបានគេស្គាល់ ឈ្មោះប៉ឹងភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាម្ចាស់ផ្ទះ។

បើតាមការអោយ ដឹងពីសាច់ញាតិជន រងគ្រោះបានអោយ ដឹងថាគ្រួសារនេះ ធ្លាប់បានឈ្លោះ ប្រកែកគ្នាតាំង ពីថ្ងៃទី០៤ខែកក្កដា មកម្លេះហើយ មុនពេលកើតហេតុ ប្រពន្ធមិននៅផ្ទះ ផងនោះបុរសជាប្តីក៏ បានប្រខោអាវទាំង អស់យកទៅដុតចោល បង្ករអោយឆាប ឆេះផ្ទះតែម្តងទៅ ដោយឆោឡោរឿង ភ្លើងផ្ទះស្រាប់តែប្រទះ ឃើញបុរសឈ្មោះ ប៉ឹង រូបនេះបានចងករ សម្លាប់ខ្លួនឯងនៅ ក្នុងបន្ទប់ទឹកទៅវិញ ទំនងជាមានវិបត្តិ ផ្លូវចិត្តអញ្ចឹង។

នៅក្នុងហេតុការណ៍ អគ្គីភ័យខាងលើនេះ កម្លាំងនគរបាល ស្រុកកញ្ជ្រៀកបាន ពន្លត់ទាន់ពេលវេលា និងបានប្រើប្រាស់ រថយន្តទឹកអស់ ចំនួន៤គ្រឿងតែមិន បង្ករឆ្លងដល់ផ្ទះអ្នក ដ៏ទៃឡើយ ចំណែកសាកសព ក្រោយពីកម្លាំង ជំនាញធ្វើកោ សល្យវិច្ឆ័យរួចរាល់ ហើយក៏បាន ប្រគល់អោយក្រុម គ្រួសារយកទៅធ្វើ បុណ្យទៅតាម ប្រពៃណី៕រាយការណ៍ ដោយ អ្នកប្រម៉ាញ់ ជាយដែន