នាយសង្កាត់រដ្ឋបាល ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង មិនហ៊ានបង្ក្រាប មេឈ្មួញឈើ ប្រភេទលេខ២ ឈ្មោះ វឿន ទុកអោយមេឈ្មួញ រូបនេះដឹកជញ្ជូន ឈើពីខេត្តព្រះវិហា ឆ្ពោះទៅស្រុកវ៉ារិន្ទ ខេត្តសៀមរាប យ៉ាងរលូនគេសង្ស័យ បានលាភសក្ករៈ ហើយ ទើបមិន ហ៊ានបង្ក្រាប

(ខេត្តឧត្ដរមានជ័យ)៖ តាមសេចក្ដីរាយការណ៍ មួយបានអោយដឹង ថាមេឈ្មួញដឹកជព្ជួាន  ឈើប្រភេទលេខ២ ខុសច្បាប់របស់ឈ្មោះ វឿន បានធ្វើសកម្មភាព ដឹកជញ្ជូនតាមគោយន្ត កែឆ្នៃស្ទើរាល់យប់ ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ទីស្នាក់របស់ លោក ជៀល សុផល ជាយនាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកត្រពាំង ប្រាសាទនិង ទីស្នាក់ការ លោកគង់ សារ៉េត នាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង និងឆ្ពោះទៅស្រុកវ៉ារិន្ទ ខេត្តសៀមរាប បានយ៉ាងរលូនទៅវិញ ដោយគេសង្ស័យថា មានការបើកដៃពី លោកនាយសង្កាត់រដ្ឋ បាលព្រៃឈើទាំង ពីស្រុកហើយទើប គ្មានការបង្ក្រាប។

បើយោងតាមប្រភព ពីពលរដ្ឋបានអោយ ដឹងថាមេឈ្មួញឈ្មោះ វឿន រូបនេះបានយកគោ យន្តកែឆ្នៃមួយ គ្រឿងដឹកឈើ ប្រភេទលេខ២ ចេញពីខេត្ត ព្រះវិហារស្ទើរៀង រាល់យប់ឆ្ពោះ ទៅខេត្តសៀមរាបនិង បានប្រើប្រាស់ រថយន្តមួយគ្រឿង ទៀតបើក អមគោយន្តកែឆ្នៃ ដឹកឈើដើម្បី រត់ការតាមផ្លូវនិង បង់លុយជូនមន្រ្តី សមត្ថកិច្ចដែរឈរ នៅលើផ្លូវដើម្បី ជៀសវាងធ្វើ ការឃាត់ឬក៍សួនាំ។

ប្រភពដ៏ដែល អោយដឹងទៀត ថាមេឈ្មួញ ឈ្មោះ វឿន ត្រូវបានគេស្គាល់ ហើយល្បីល្បាញខាង ដឹកជញ្ជូនឈើ ប្រភេទលេខ២ តាមគោយន្តកែឆ្នៃ នេះយូណាស់មក ហើយតែគ្មានមន្រ្តីអាជ្ញាធរមាន សម្ថតកិច្ចក្នុងមូលដ្ឋាន ណាអើរពើរនោះឡើ ជាពិសេស លោកជៀល សុផលនិងលោកគង់ សារ៉េតនាយសង្កាត់ រដ្ឋបាលព្រៃឈើ ទាំងពីមិនដែរធ្វើ ការបង្រ្កាបទៅ លើមេឈ្មួញ ដឹកឈើខុសច្បាប់ ឈ្មោះ វឿន ម្ដងណាឡើង មានតែនាំគ្នាអង្គុយចាំ ទទួលផលពីការហុច សំណែនដែល មេឈ្មួញម្នាក់នេះ សែនថ្វាយ តែប៉ុណ្ណោះ ។

ដោយសារតែទង្វើរ របស់លោកនាយ សង្កាត់រដ្ឋបាលព្រៃ ឈើទាំងពីរ គឺលោក ជៀល  សុផល និង លោក គង់ សារ៉េត បានធ្វើការឃុបឃិតគ្នា និងបើកដៃអោយ មេឈ្មួញដ៏ល្បី ឈ្មោះ វឿន ដឹកជញ្ជូនឈើទឆ្លង កាត់ទីស្នាក់ការរបស់ខ្លួន ដោយមិនបង្រ្កាបអញ្ចឹង ហើយបានជា មេឈ្មួញរូប នេះអាចដឹកជញ្ជូន ឈើទៅដល់ស្រុកវ៉ារិន្ទ ខេត្តសៀមរាបបាន យ៉ាងរលូនបែបនេះ។

ពាក់ព័ន្ធជុំវិញករណី ខាងលើក្រុមការងារ អង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនង ទៅលោក ជៀល សុផល នាយសង្កាត់រដ្ឋបាល ព្រៃឈើស្រុក ត្រពាំងប្រាសាទ តាម ទូរស័ព្ទលោកឆ្លើយ  ថាមេឈ្មួញឈ្មោះ វឿន រូននេះបាន ដឹកឈើចេញ មកជិតភ្លឺហើយ ពិបាកបង្រ្កាបណាស់ តែបើសង្កាត់រដ្ឋ បាលព្រៃឈើ ស្រុកអន្លង់វែងបង្រ្កាប លោកក៍បង្រ្កាបដែរ។

ចំណែកលោក គង់ សារ៉េត នាយសង្កាត់ រដ្ឋបាលស្រុក អន្លង់វែងវិញលោក បានឆ្លើយតាមទូរស័ព្ទវិញថា លោកកំពុងតែឈឺ សម្រាកនៅឯកផ្ទះ ហើយរឿងឈើដឹក តាមរថយន្តគោយន្តកែឆ្នៃ ទាំងនេះលោកមិនបានដឹងទេ។

ជុំវិញករណីខាងលើ នេះអង្គភាព សាព័ត៌មាន យើងរងចាំការ បំភ្លឺបន្ថែមពី មន្ត្រីពាក់ព័ន្ធ ទាំងពីរសង្កាត់ រដ្ឋបាលព្រៃខាង លើនេះរាល់ ម៉ោងធ្វើការ៕