កងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបអ្នកលក់និង ជក់គ្រឿងញៀនបាន ៥នាក់និងដកហូតវត្ថុ តាងមួយចំនួននៅ ស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងកងរាជ អាវុធហត្ថខេត្ត សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី ដឹកនាំដោយលោក វរសេវីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារ ប្រឆាំងបទល្មើស គ្រឿងញៀន បានចុះបង្រ្កាបអ្នក ចែកចាយនិង ជក់គ្រឿងញៀន ខុសច្បាប់ឃាត់ខ្លួន ជនសង្ស័យបាន ចំនួន៥នាក់ កាលព្រលប់ថ្ងៃ ទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០និង ១៥នាទីស្ថិត នៅចំណុចភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថាការ បង្ក្រាបក្រុម អ្នកចែកចាយ និងជក់គ្រឿងញៀន នេះបានដោយទទួលបាន ព័ត៌មានពីភ្នាក់ងារ សម្ងាត់របស់កំលាំង អាវុធហត្ថថានៅ ចំណុចកើតហេតុ ខាងលើមានអ្នកជក់ និងចែកចាយ គ្រឿងញៀនមួយ សំបុកននិង ដោយបានការ អនុញ្ញាត្តិពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្ត លោកបានដឹក នាំកំលាំងចុះបង្ក្រាប ទីតាំងសំបុកចែកចាយ គ្រឿងញៀននេះរហូត ឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥នាក់ ១មានឈ្មោះ ស៊ិន សុរដ្ឋា ភេទ ស្រី អាយុ ៣០ឆ្នាំមុខរបរ កម្មករសំណង់ ២មានឈ្មោះ សួន ចិន្តា ហៅ មាន ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ៣មានឈ្មោះ ហឿន ម៉ានិត ហៅ ចាន់ ដេត ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ៤មានឈ្មោះ ដៀប សិរីបុត្រ ហៅ មិច ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ ប្រជាការពារភូមិ ៥មានឈ្មោះ ស ខាំស៊ិញ ហៅ មិច ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ទាំង៥នាក់ រស់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី សមត្ថកិច្ចដកហូត វត្ថុតាងរួមមានគ្រឿងញៀន មេតំហ្វេតាមីនទឹកកក ចំនួន ១ថង់ ស្មើ ១០០,៤ក្រាម ថង់សម្រាប់ ច្រកគ្រឿងញៀន មួយចំនួន ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១ កាំភ្លើងកែឆ្នៃ ចំនួន ២ដើម បំពង់ជក់ និងដែកកេះ មួយចំនួន ម៉ូតូ ចំនួន ២គ្រឿង ទូរស័ព្ទដៃ ចំនួន ៤គ្រឿង កាំបិតជំពុះទុង ចំនួន ១ ។

ក្រោយធ្វើការ សាកសួរ ជនសង្ស័យខាង លើបានសារភាពថាខ្លួន ពិតជាបានលួចលក់និងលក់ គ្រឿងញៀនខុសច្បាប់ ពិតប្រាកដ ។

យោងលើការធ្វើ តេស្តរកសារធាតុញៀន ជនសង្ស័យខាង លើ អាចត្រូវចោទពីបទ ជួញដូរ និងប្រើប្រាស់ធាតុ ញៀនខុសច្បាប់ កម្លាំងជំនាញបាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បី ចាត់ការទៅតាមច្បាប់៕