ប្រជាពលរដ្ឋនៅសង្កាត់ ព្រះពន្លាសប្បាយ ចិត្តដោយទទួល បានផ្លូវ ចាក់បេតុង ១ខ្សែមានប្រវែង ១,០៧០ម៉ែត្រ ទទឺង៤ម៉ែត្រជា អំណោយរបស់លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ

(ខេត្តបន្ទាយមានជ័យ) ៖ប្រជាពលរដ្ឋនៅ សង្កាត់ព្រះពន្លា ពិសេសនៅក្នុង ភូមិ១និងភូមិចក ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សប្បាយចិត្តយ៉ាង ខ្លាំងដោយទទួល បានផ្លូវចាក់បេតុង១ ខ្សែមានប្រវែង១,០៧០ ម៉ែត្រទទឺង៤ម៉ែត្រ ជាអំណោយរបស់ លោកឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកសភា មណ្ឌលខេត្ត បន្ទាយមានជ័យនិង ជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយ មានជ័យ និង លោក ជំទាវ ឧកញ៉ា ម៉ៅម៉ា ល័យកែគឹមយ៉ាន បានសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ ដោយមានការចូល រួមមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត លោកអ៊ុរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ ប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងទាំង៣អង្កភាព ប្រជាពលរដ្ឋជា ច្រើនរយនាក់នៅ ព្រឹក ថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០១៩នេះ។

ក្នុងពិធីសម្ពោធ ផ្លូវនោះលោកអ៊ុំរាត្រី បានមានប្រសាសន៍ ថាដើម្បី ជា ការ ឆ្លើយ តប ទៅ នឹង សំណូមពរ របស់ អាជ្ញាធរ ក៏ ដូច ជា ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ ព្រះពន្លានោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹគឹមយ៉ាន បានជួយស្ថាបនាផ្លូវ១ខ្សែ ដែលមានប្រវែង ១,០៧០ម៉ែត្រ ទទឺង៤ម៉ែត្រដើម្បី ឲ្យ ប្រជាពលរដ្ឋ គាត់ ធ្វើ ដំណើរ បាន ស្រួល ក្នុង ការ ដឹក ផលិតផល ទៅ កាន់ ទីផ្សារ ក៏ ដូច ជា សិស្ស នុ សិស្ស ធ្វើ ដំណើរ ទៅ កាន់ សាលារៀន និង ដឹក អ្នកជម្ងឺ ទៅ កងឺទៅកាន់ មណ្ឌលសុខភាព បានទាន់ពេលវេលា ផងដែរ។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹង ទៀតថាលោកបាន អគុណដល់ប្រជា ពលរដ្ឋ ធ្វើផ្លូវនេះមាន កការប៉ះពាល់ចេះចូល រួមសហការជាមួយ ក្រុមការងារស្ថាបនា ផ្លូវ១ខ្សែនេះឲ្យបាន រលូនព្រោះនេះ គឺ ផលប្រយោជន៍ រួម ទាំងអស់ គ្នា ។

ដោយក្តីរីករាយយ៉ាង ក្រៃលែងនោះ ប្រជាពល  រដ្ឋក៏ដូចជា លោកមេភូមិ ទាំង២ និងលោកចៅសង្កាត់ព្រះពន្លា បានថ្លែងអំណរគុណ ដល់លោកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ា ល័យ កែគឹម យ៉ានដែល បាន ផ្តល់ ផ្លូវ ១ ខ្សែ នេះ ជូនពួកគាត់ ព្រោះពី មុន មក គាត់ ជួប បញ្ហា លំបាក ជា ច្រើន ឆ្នាំ មក ហើយ ពិសេស គឺ នា រដូវវស្សា ជួប បញ្ហា ខ្លាំង គឺ សិស្សានុសិស្ស ទៅ សាលារៀន មិន ទាន់ ពេលវេលា ហើយ ការ ដឹក អ្នកជម្ងឺ ឬ ស្ត្រី ឈឺពោះ សម្រាល ទៅ កាន់ មណ្ឌល សុខភាព ឬ ក៏ មន្ទីរពេទ្យ មានការ យឺតយ៉ាវ។

លោកអ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើរ ដល់ប្រជាពល រដ្ឋដែលទទួលបាន ផ្លូវចាក់បេតុងថ្មី ហើយត្រូវចេះ ជួយថែរក្សាឲ្យបាន គង់វង់យូរអង្វែង សំរាប់កូនចៅជំនាន់ ក្រោយបានធ្វើ ដំណើរបន្តព្រោះ ផ្លូវចាក់បេតុង នេះវាមានតំលៃថ្លៃ ណាស់ក្នុងការស្ថាបនា ផ្លួវអស់១ខ្សែៗនោះ ហើយវាមានសារះ សំខាន់ទៀតសំរាប់ ប្រជាពលរដ្ឋ៕