កោះអញ្ជើញអាជីវករ ជាប់ព័ន្ធមកសិក្ខា សាលាផ្សព្វផ្សាយ ស្តីពីច្បាប់បទប្បញ្ញត្តិ ក្នុងវិស័យអាទិភាព សម្រាប់អ្នក ជាប់ព័ន្ធតូច និងមធ្យម

(ខេត្តបន្ទាយមានជ័យ)៖លោកអ៊ុំ រាត្រី បានថ្លែងក្នុងសិក្ខា សាលាស្តីពីច្បាប់ បទប្បញ្ញត្តិនានា និងសេចក្តីនែនាំថ្មីៗ ជាពិសេសការ លើកទឹកចិត្តផ្នែក ព័ន្ធដាក្នុងវិស័យអាទិភាពសម្រាប់ អ្នកជាប់ព័ន្ធតូច និងមធ្យម នៅព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងសាលប្រជុំ សណ្ឋាគារព្រះច័ន្ទ ស្ថិតក្នុងភូមិ ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថាសិក្ខាសាលានេះ ដើម្បីធ្វើការផ្សព្វផ្សាយ ស្តីពីច្បាប់បទប្ប ញ្ញត្តិក្នុងវិស័យ អាទិភាពសម្រាប់អ្នក ជាប់ព័ន្ធតូច និងមធ្យមឲ្យ បានយល់ដឹង។

ដែលមានមន្ត្រី ជាន់ខ្ពស់ចូលរួម លោកបណ្ឌិត កែនសម្បត្តិ អគ្គនាយករង នៃអគ្គនាយក ដ្ឋានពន្ធដា លោកខេងស៊ុម ប្រធានក្រុម ប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោកព្រឹមសាលី ប្រធានសាខាពន្ធ ដាខេត្ត អង្គភាព ពាក់ព័ន្ធ និងមន្ទីរជុំវិញខេត្ត និងអាជីវករមក ពីគ្រប់ទីកន្លែង ៣០០នាក់។

ជាកិច្ចស្វាគមន៍លោក អ៊ុំ រាត្រី បានមានប្រសាសន៍ ថាការកោះអញ្ជើញ អាជីវករជាប់ពន្ធ មកសិក្ខាសាលានេះ ដើម្បីធ្វើការផ្សព្វ ផ្សាយស្តីពីច្បាប់ បទប្បញ្ញត្តិនានា និងសេចក្តីណែ នាំខ្លីៗនិងការ លើកទឹកចិត្តផ្នែក ពន្ធដាក្នុងវិស័យ អាទិភាពសម្រាប់ អ្នកជាប់ព័ន្ធតូច និងមធ្យម។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាក្នុង រយះពេល៥ឆ្នាំ ចុងក្រោយនេះ សាខាពន្ធដា ខេត្តបន្ទាយ មានជ័យខិត ខំប្រឹងប្រែង ប្រមូលចំណូល សារពើពន្ធជូន រដ្ឋបានលើសផែន ការជារៀងរាល់ ឆ្នាំជាពិសេសឆ្នាំ ២០១៨កន្លងទៅ នេះសាខាពន្ធដាខេត្ត បន្ទាយមានជ័យ ប្រមូលពន្ធបានចំនួន  ៦១.០៤៩លានរៀល ស្មើ១៥.៣លានដុល្លា ធៀបនិងផែនការ  ២៨.០៦២លានរៀល ស្មើ៧.០១លានដុល្លា ស្មើនិង២១៨%។

ហើយ រយះពេល ៦ខែដើមឆ្នាំ ២០១៩ នេះសាខាពន្ធដាខេត្ត បន្ទាយមានជ័យ រកចំណូល ប្រមូលបានចំនួន ៤៣.១៦៩លានរៀល ស្មើនិង១០.៨លានដុល្លា ធៀបនិងផែនការ ៣៩.៨៧៥លានរៀល  ស្មើនិង៨ង៩.៩៨ លានដុល្លាស្មើនិង ១០៨%។

ក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត កែនសម្បត្តិ បានមានប្រសាសន៍ ថាក្នុងសិក្ខាសាលា នោះសូមសិក្ខា កាមទាំងអស់ត្រង់ ត្រាប់ស្តាប់គ្រូធ្វើ បទបង្ហាញស្តីពីការ ផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិក្នុងវិស័យ អាទិភាពសម្រាប់ អ្នកជាប់ពន្ធតូច និងមធ្យមឲ្យបាន យល់អំពីខ្លឹមសា សារពើពន្ធដើម្បីឲ្យមាន មូលដ្ឋានក្នុងការអនុ វត្តរាល់ឯកសារគតិយុទ្ធ នានាជុំវិញការ អនុវត្តយុទ្ធសាស្ត្រ កៀរគរកចំណូលរយះ ពេលធម្យមជូនរដ្ឋ ដែលអង្គសិក្ខា សាលានិងធ្វើបទ បង្ហាញអំពីទី១ ការកែទម្រង់របស់ អង្គភាពពន្ធដា ទី២សមិទ្ធផល របស់អង្គភាពពន្ធដា ទី៣ អនុក្រឹត្យលេខ១២៤ អ ន ក្រ ទី៤ ប្រកាសលេខ១០០ ស ហ វ ប្រក ទី៥សេច ក្តីណែនាំលេខ ០០១ សហវ និងទី៦សេចក្តី ណែនាំលេខ ២០៥១៥អពដ។

លោកបណ្ឌិត កែនសម្បត្តិ បានបញ្ជាក់ឲ្យ ដឹងទៀតថាដោយ សារតែកិច្ចប្រជុំ នេះមានរយះ ពេលខ្លីអង្គ សិក្ខាសាលា ទាំងអស់ខិតខំ យកចិត្ត ទុកដាក់តាមដាន ស្តាប់រាល់ការ ធ្វើបទបង្ហាញ និងរាល់ការធ្វើ សំណួរចំពោះចំណុច ណាដែលមាន ភាពស្រពិចស្រពិល ឬនៅមានភាព ស្កាក់ស្ទើរក្នុង ការអនុវត្តព្រោះ នេះជាឪកាសដ៏ វិសេសវិសាល សម្រាប់មន្ទីរពន្ធដា ខេត្ត ក៏ដូចមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តតួនាទី ភារកិច្ចឲ្យទទួល បានជោគជ័យ ស្របតាមគោល នយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា ពិសេសលោក លោកស្រី  អាជីវករពាណិជ្ជករដែល ជាអ្នកអនុវត្តន៍ ការបង់ពន្ធជូនរដ្ឋ៕