លោកអ៊ុំរាត្រី ចុះពិនិត្យប្រព័ន្ធ លូរំដោះទឹកនិង គម្រោងធ្វើសួនច្បារ នៅមាត់់ស្ទឹង សិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖នៅល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នេះលោក អ៊ុំ រាត្រី  អភិបាល ខេត្តបន្ទាយមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ បានដឹកនាំ រដ្ឋបាលខេត្ត បន្ទាយមានជ័យ រដ្ឋបាលក្រុង សិរីសោភ័ណនិង អ្នកម៉ៅការចុះ ពិនិត្យប្រព័ន្ធលូរំដោះ ទឹកភ្លៀងនិងគម្រោង ធ្វើសួនច្បារនៅ មាត់់ស្ទឹងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣  សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី បានប្រាប់អ្នកយក ព័ត៌មាននៅក្នុង ការចុះពិនិត្យ ប្រព័ន្ធលូរំដោះ ទឹកនិងគម្រោង ធ្វើសួនច្បារនេះ ថាលោកចង់ឲ្យ លោកតាន់ គឹមហួត នៃក្រុមហ៊ុនតាន់ គឹមអេង អុិនវេសមុិន ខូអិលធីឌីធ្វើ ការសាងសង់ សំណង់និង ប្រព័ន្ធលូរំដោះ ទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកស្អុយមុន បង្ហូរចូលក្នុងស្ទឹង សិរីសោភ័ណ មានទីតាំងក្រោយ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត នាភូមិ៣សង្កាត់ព្រះ ពន្លាឲ្យមានគុណភាព និងបញ្ហាធ្វើ ច្រាំងនៅមាត់ ស្ទឹងផង។

គឺប្រព័ន្ធទាំងនោះ ហើយដែលជា ច្រករំដោះទឹកដែលលិច លង់ជាប្រចាំ នៅម្តុំប្លុកបេនឡាន ចាស់ពិនិត្យមើល ការរៀបចំច្រាំងមាត់ ស្ទឹងសិរីសោភ័ណ នាពេលកន្លងមកផង។

លោកអ៊ុ រាត្រី បានបញ្ជាក់ឲ្យដឹង ទៀត យោងការណែ នាំពីថ្នាក់លើនិងផែន ការរបស់ខេត្ត រដ្ឋបាលខេត្ត នឹងត្រូវរៀបចំកសាងជា សួនច្បារអមមាត់ស្ទឹង សិរីសោភ័ណម្ខាង  ត្រើយខាងលិច ចំងាយពីស្ពាន ឈើចាស់ស្ពានសម្តេច ក្រុមព្រះកាត់ប្លុក ដីមាត់ស្ទឹងស្ពានថ្ម សម្តេចតេជោ ក្នុងភូមិ៣មកដល់ វត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស សង្កាត់ព្រះពន្លាក្រុង សិរីសោភ័ណផងដែរ ។

លោកបន្តថា បំណងនោះ គឺដើម្បីរៀបចំ ឲ្យក្លាយទៅជាកន្លែង លេងកម្សាន្ត ហាត់ប្រាណ របស់ប្រជាពលរដ្ឋ និង កែលម្អសោភ័ណភាព សណ្តាប់ធ្នាប់ សាធារណៈ ក្រុងសិរីសោភ័ណ ក៍ដូចខេត្ត បន្ទាយមានជ័យតែម្តង។

សូមរំលឹកថា ទីតាំងដែលគ្រោង កសាងសួនច្បារ និងកន្លែងហាត់ ប្រាណនោះនោះ ជាផ្នែកមួយនៃ ទីតាំងចាក់ដីចូល ក្នុងស្ទឹងសិរីសោភ័ណ នៅម្តុំខាងក្រោយ សាលាគរុ កោសល្យនិង វិក្រឹត្យការខេត្ត ដល់វត្តស្វា ចាស់ផងដែរ ៕