មន្ត្រីកាំកុងត្រូលនិង មន្ត្រីពាណិជ្ជកម្ម ព្រមានខ្លាំងៗថា មានតែគុកទេទើបគ្មាន ការតាំងលក់ទំនិញ បំពានច្បាប់កម្ពុជា មិនយកប្រាក់រៀល

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីកាំកុងត្រូលនិង មន្ត្រីពាណិជ្ជកម្មខេត្ត បន្ទាយមានជ័យ ព្រមានខ្លាំងៗដល់ អាជីវករអ្នកលក់នៅ ក្នុងផ្សារទំនើបនៅ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានតែគុកទេទើប គ្មានការតាំងលក់ ទំនិញបំពានច្បាប់ កម្ពុជាមិនយកប្រាក់ រៀលតទៅទៀត ។

លោកសាន វិជ្ជា សារ៉ាវុធ ប្រធានសាខា កាំកុងត្រូល ខេត្តបន្ទាយមានជ័យ និងអនុប្រធាន មន្ទីរពាណិជកម្ម ខេត្តបន្ទាយមានជ័យ បានព្រមានដូច្នេះ កាលពីព្រលប់ថ្ងៃ ទី៤និងព្រឹកថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៩ នេះ ពេលដែលដឹក នាំមន្ត្រីនគរបាល យុត្តិធម៍ជំនាញ កាំកុងត្រូល និងពាណិជ្ជកម្មចុះ ត្រូតពិនិត្យការតាំង លក់ទំនិញក្នុងផ្សារ ទំនើបតូចចំនួន៥ កន្លែងនៅក្នុង ប្លុកកាសីុណូស្ថិត ក្នុងភូមិក្បាលស្ពាន១ និងភូមិទំនប់ក៥ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងពេលចុះ ត្រួតពិនិត្យនោះ មន្ត្រីជំនាញបាន រកឃើញថាម្ចាស់ អ្នកគ្រប់គ្រង អ្នកលក់នៃ ផ្សារទំនើបទាំង នោះបានផ្គើន និងប្រមាថ ដដែលបើទោះ បីជាមន្ត្រីជំនាញបាន ចុះពិនិត្យនិង ធ្វើកំណត់ហេតុនិង ចុះកិច្ចសន្យាបញ្ឈប់ នូវការធ្វើអាជីវកម្ម តាំងលក់ទំនិញ បំពានច្បាប់កម្ពុជា ដោយមិនព្រម ទូទាត់ជាប្រាក់ រៀលខ្មែរ និងបានដាក់ ស្លាកតម្លៃជា ប្រាក់បាតថៃ ជាប្រាក់ដុល្លា និងជាប្រាក់យ័នចិន ដែលផ្ទុយនឹង មាត្រា៦៤នៃច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃធនាគារជាតិនៃ កម្ពុជាឬក៏មានបិទ ស្លាកតម្លៃជាប្រាក់ រៀលខ្មែរមែន តែយកប្រាក់ បរទេសជាគោល ហើយថ្លៃលើស ច្រើនពីអត្រាប្តូរ ប្រាក់លើទី ផ្សារណាស់ឬ ក៏ដាក់ស្លាកតម្លៃជា ប្រាក់រៀលឲ្យមន្ត្រី អាជ្ញាធរមានសមត្ថ កិច្ចកម្ពុជាបាន ឃើញមែន តែធាតុពិតម្ចាស់ ឬអ្នកលក់ទំនិញ ក្នុងផ្សារទំនើបឬហាង ទាំងនោះ មិនយកប្រាក់រៀល ខ្មែរជាដាច់ខាត។

លោកសាន វិជ្ជាសារ៉ាវុធ បាននិយាយបន្តថា ទីតាំងលក់ទំនិញ ទាំងនោះមានម្ចាស់ ជាជនជាតិថៃ ជនជាតិវៀតណាម ជនជាតិចិននិង ក៏ពលរដ្ឋខ្មែរដែរ ហើយមន្ត្រីធ្លាប់ ចុះត្រួតពិនិត្យជា ច្រើនលើកមកហើយៗ បានណែនាំ និងធ្វើការធានា ផ្ទាល់មាត់ថា មិនត្រូវល្មើស ច្បាប់ទៀតឡើយ ប៉ុន្តែពេលសមត្ថកិច្ច ជំនាញចុះពិនិត្យ លើកនេះ ក៏នៅឃើញល្មើស មួយចំនួនទៀត ហេតុនេះ ប្រធានសាខា កាំកុងត្រូលនិងមន្ត្រី ជំនាញបាន ព្រមានធ្ងន់ៗថា លើកនេះនៅ អនុគ្រោះម្តងទៀតសិន តែត្រូវផ្តិត មេដៃធ្វើកិច្ច សន្យាទទួលខុស ត្រូវទាំងស្រុង តាមផ្លូវច្បាប់ចំពោះ ការប្រព្រឹត្តល្មើស និងគ្មានការប្រព្រឹត្ត លើកក្រោយទៀតទេ ។

លោកបានបន្តថា កំណត់ហេតុនិង លទ្ធផលនៃការ ចុះត្រួតពិនិត្យនេះ នឹងត្រូវរាយការណ៍ ជូនថ្នាក់លើ និង លោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ហើយលើកក្រោយ បើម្ចាស់ឬអ្នក ទទួលខុសត្រូវហាង ឬផ្សារទំនើបតូច ទាំងនោះ នៅតែល្មើស ទៀតជំនាញ ស្នើអយ្យការ ទី១បិទអាជីវកម្ម ទី២ចាប់ខ្លួនថៅកែ និងអ្នកទទួលខុស ត្រូវនឹងត្រូវចាប់ ខ្លួនរួចបញ្ជូនទៅ កាត់ទោសដាក់គុក និងផាកពិន័យទៅតាម ផ្លូវច្បាប់ហើយ ៕