ទឹកប្រាក់១លានរៀល ជាអំណោយរបស់លោក បោន ប៊ិន តាមរយះលោកស ប៊ុនសឿងយកទៅ ជួយរួមឧបត្ថម្ភ ដល់លោកស្រី វ៉ាន់ ខេង មានជម្ងឺសំរាក ព្យាបាលនៅមន្ទីរពេទ្យ

(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត តំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត រួមជាមួយសហ ការីជាច្រើនរូប បាននាំយកថវិការ បស់លោកឧត្តមសេនីយ៍ ត្រី មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ចំនួន ១លានរៀល ទៅចូលរួមឧបត្ថម្ភ ដល់លោកស្រី វ៉ាន់ ខេង អាយុ ៤០ឆ្នាំ កំពុងសម្រាក ព្យាបាលជម្ងឺ ជាប់សរសៃឆ្អឹងខ្នង នៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ ត្រូវជាភរិយារបស់ លោកអនុសេនីយ៍ត្រី គង់ សុវណ្ណ ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះ  ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងនោះក្រុមគ្រួសារ អនុសេនីយ៍ត្រី គង់ សុវណ្ណ បានលើកម្រាម ដៃដប់សូមបួងសួងដល់ វត្ថុក្នុងលោកសូមជួយ បីបាច់និងថែរក្សាដល់ ថ្នាក់ដឹកនាំមន្ត្រី កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ជាពិសេសគឺ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ដែលបានចូលរួម ឧបត្ថម្ភជាថវិការ ដល់ទៅ១លាន រៀលដល់ក្រុមគ្រួសារ គាត់យកទៅព្យាបាល ជម្ងឺប្រពន្ធរបស់គាត់ ដែលកំពុងសម្រាកព្យាបាល ជម្ងឺជាប់សរសៃឆ្អឹងខ្នង  នៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ សូមឲ្យលោកទាំងអស់ មានសេចក្តីសុខ ក្នុងក្រុមគ្រួសារ និងមានសុខភាព ល្អគ្រប់ៗគ្នាផងដែរ។

ក្នុងពេលដែល យកលុយទៅជូន ក្រុមគ្រួសារអ្នកជម្ងឺ នោះលោកវរសេនីយ៍ឯក ស ប៊ុនសឿង បានមានប្រសាសន៍ ថានេះជាតួនាទីរបស់ អង្គភាពអាវុធហត្ថនិង តាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៌ សៅ សុខា អគ្គមេបញ្ជារងនៃ កងយោធពលខមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេសកលោកតែង តែធ្វើការផ្តាំផ្ញើរដល់ មេបញ្ជាការខេត្ត ក្រុងទាំងអស់ត្រូវ បន្តចុះជួយឧបត្ថម្ភជា ថវិកានិងសម្ភារះដល់ គ្រួសារកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យទាំង អស់ដែលជួបការលំ ក្នុងជីវភាព មានជម្ងឺ និងមានឧបសគ្គ ដែលមិនអាចដឹង បាននិងគ្រួសារ ទុរគ្គតជន គ្រួសារផ្ទុកមេរោគ អេដ៍ និងកុមារ កំព្រានិងគ្រួសារទី ទាល់ក្រគ្មានលុយធ្វើ បុណ្យសពជាប្រចាំដែល ជួបទុក្ខលំបាកជាយថា ហេតុជាដើមដោយមិន ប្រកាន់និន្នាការនយោបាយ អ្វីនោះឡេីយ​៕