កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀន ស្រុកថ្មគោលចុះបង្ក្រាប ករណីគ្រឿងញៀនមួយក ន្លែងឃាត់ខ្លួនបានជន សង្ស័យម្នាក់និងថ្នាំ ញៀនមួយចំនួន

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកថ្ម គោលសហការ ជាមួយកម្លាំងនគរបាល នៃស្នងការនគរបាល ខេត្តបាត់ដំបងបាន ប្រតិបត្តិការចុះបង្ក្រាប ករណីចែកចាយ គ្រឿងញៀនមួយ និងឃាត់ខ្លួនបានជន សង្ស័យម្នាក់កាលពី រសៀលថ្ងៃទី០៣ខែ កក្តដាឆ្នាំ២០១៩ វេលាម៉ោង១៤និង១៥នាទី នៅចំណុចភូមិស្វាយជ្រុំ ឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ មានឈ្មោះ ខាន់ ដាលីន ហៅអ៉ិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត ប្រាកដបច្ចុប្បន្ន រស់នោក្នុងភូមិ តាគ្រគ់ឃុំត្រែង ស្រុករតនៈមណ្ឌុល ខេត្តបាត់ដំបង។

កម្លាំងជំនាញ រឹបអូសបានវត្ថុតាង រួមមានថ្នាំញៀន មេតំហ្វេតាមីនប្រភេទ ម៉ាទឹកកកចំនួន១ថង មានទំងន់ ១០២,១៧ ក្រាមទូរស័ព្ទដៃ ចំនួនមួយគ្រឿងម៉ូតូ ហុងដាទ្រីមសេរី២០១៩ មួយគ្រឿងពាក់ស្លាក់ លេខ១AF៩៦៧០។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ បានកម្លាំងជំនាញនៃ អធិការនគរបាល ស្រុកថ្មគោលបញ្ជូន ទៅកាន់ស្នងការ នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕