លោកបោន ប៊ិន រួមជាមួយសហការី បានធ្វើពិធីប្រគល់ផ្ទះ ជូនលោកយាយពិការ ភ្នែកទាំងសងខាង និងជួយសម្ភារះ មួយចំនួនធំទៀត

(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្ត រួមជាមួយ សហការីជា ច្រើនរូបបានចុះធ្វើពិធី ប្រគល់ផ្ទះជូន លោកយាយចាស់ ជរាពិការភ្នែក ទាំងសងខាង ឈ្មោះ ធន់ ឈៀងអូន អាយុ ៧០ឆ្នាំ រស់នៅជាមួយចៅ ស្ថិតនៅភូមិ ស្វាយជ្រុំ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តាមការសន្យារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាមរយៈលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត។

លោកឧត្តម សេនីយ៍ត្រីបោនប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បានប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថា ផ្ទះធ្វើជូនលោកយាយ ពិការភ្នែកទាំងសងខាងនោះ មានទំហំ ៥ម៉ែត្រ X ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ក្រាលបេតុង និងឧបត្ថម្ភមបន្ថែម ជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនបន្ថែមទៀត មានដូចជា គ្រែដេក ១ ៦មុង ១ ភួយ ១ មី ៤កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ចានដែកបោកខោអាវ ១ ឆ្នាំងបាយ ១ ឆ្នាំសម្លរ ១ ត្រីខ ១យួរស្លាបព្រា ១ឡូត៍ វែកបាយ ១ វែកសម្លរ ១ផ្តិលទឹក ១ ទឹកបរិសុទ្ធ ០១យួរ កាំសៀវដាំទឹក ១ ចានបាយ ១០ ចានសម្លរ ៤ អង្ករ ១០០គីឡូត៍ក្រាម និងថវិកា ១.៥០០ .០០០រៀល ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឲ្យ ដឹងទៀតថា ដោយទទួលតាមបទ បញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅសុខាអគ្គមេបញ្ជា រងនៃកងយោធពល ខមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស កន្លងមកលោកតែង តែឲ្យមេបញ្ជាការខេត្ត ក្រុងទាំងអស់ត្រូវបន្ត ចុះជួយឧបត្ថម្ភជាឋវិកា និងសម្ភារះដល់ គ្រួសារទុរគ្គតជន គ្រួសារផ្ទុកមេរោគអេដ៍ និងកុមារកំព្រាឲ្យ បាននិងគ្រួសារ ទីទាល់ក្រគ្មានលុយ ធ្វើបុណ្យសពជាប្រចាំ ដែលជួបទុក្ខលំបាក ផ្សេងៗជាយថាហេតុ​ ដោយមិនប្រកាន់និន្នា ការនយោបាយ អ្វីនោះឡេីយ​។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានធ្វើការសន្យាថា និងធ្វើផ្ទះជូនលោកយាយ ធន់ ឈៀងអូន អាយុ ៧០ឆ្នាំនេះរយះ ពេលកន្លងមក ក្រោយពីធ្វើផ្ទះហើយធ្វើពិធី ប្រគល់នៅថ្ងៃនេះតែម្តង។

ក្នុងនោះក្រុមគ្រួសារ សពបានលើកម្រាម ដៃដប់សូមបួងសួង ដល់វត្ថុក្នុងលោកសូម ជួយបីបាច់និងថែ រក្សាដល់ថ្នាក់ដឹក នាំមន្ត្រីកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ ជាពិសេសគឺលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន និងមន្ត្រីក្រោមឱវាទ ទាំងអស់ដែលបាន ជួយដល់ការងារសង្គម និងការពារសន្តិសុខ ដល់ ប្រជាពលរដ្ឋដោយ មិនគិតពីការនឿយ ហត់អំពីភារកិច្ច ដែលថ្នាក់លើដាក់ឲ្យ ដើម្បីប្រជាពលរដ្ឋក្នុងតំបន់មានសុវត្ថិភាព សូមឲ្យលោកទាំង អស់មានសេចក្តី សុខក្នុងក្រុមគ្រួសារ និងមានសុខភាពល្អគ្រប់ ៗគ្នាផងដែរ៕