រថយន្តពីរគ្រឿងព្រលះ គ្នានៅលើទ្រូងផ្លូវរួច ជ្រុលទៅបុកផ្ទះ ប្រជាពលរដ្ឋបង្កការ ភ្ញាក់ផ្អើលទាំងយប់

(ខេត្តកំពត)៖ មានភាពភ្ញាក់ផ្អើល ទាំងយប់ខណៈ មានរថយន្តពីរគ្រឿង បានរេចង្កូចបុកគ្នាទាំង កណ្តាលយប់រួច ជ្រុលទៅព្រលះផ្ទះ ប្រជាពលរដ្ឋដែល នៅជាប់ចិញ្ចើមផ្លូវ។
ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង២២ និង០៥នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩  ត្រង់ចំណុចមុខវត្តកំពត ស្ថិតក្នុងភូមិតាដិប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចក្រុងបា នឱ្យដឹងថា មុនដំបូងគេឃើញរថយន្ត ម៉ាកកូរ៉ូឡាមួយគ្រឿង បើកមកពីជើងទៅត្បូង ពាក់ស្លាកលេខ ភ្នំពេញ 2H-7991 បើកបរដោយឈ្មោះ ជឹម រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ ឈើទាលគោល ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ស្រាប់តែមកដល់ ចំណុចកើតហេតុ រថយន្តនោះ ក៏រេចង្កូតទៅបុកគ្នា ជាមួយរថយន្តមួយគ្រឿង ទៀតដែលពាក់ស្លាក លេខ ភ្នំពេញ 2D-5211(អ្នកបើកបរអត់ស្គាល់ អត្តសញ្ញាណ) រួចរថយន្តម៉ាកកូរូឡា ក៏ជ្រុលទៅបុកផ្ទះ ប្រជាពលរដ្ឋ ដែលម្ចាស់ផ្ទះឈ្មោះ ឯក ភារុណ ភេទប្រុស អាយុ៥០ឆ្នាំរងការខូចខាតតែម្តង។
បច្ចុប្បន្នមធ្យោបាយ ពាក់ព័ន្ធត្រូវសមត្ថកិច្ច នាំយកទៅរក្សាទុកនៅ ក្នុងអធិការក្រុងកំពត សម្រាប់ដោះ ស្រាយគ្នានា ពេលក្រោយ៕ សេង ណារិទ្ធ