ជនបរទេសម្នាក់គ្មាន លិខិតឆ្លងដែនទំនង ជាបែកថ្នាំរត់ចូលក្នុង ទឹកដីថៃតាមច្រក ទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានសមត្ថកិច្ច ថៃចាប់ប្រគល់មក អោយសមត្ថកិច្ចកម្ពុជា

(ក្រុងប៉ោយប៉ែត)៖ ជនបរទេសម្នាក់គ្មានលិខិត ឆ្លងដែនបានរត់ពីទឹកដី កម្ពុជាចូលទាំងខុសច្បាប់ ទៅប្រទេសថៃយ៉ាង លឿនតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ត្រូវបានកម្លាំងអន្តោរ ប្រវេសន៍ថៃសហការ ជាមួយកម្លាំងទាហ៊ាន ឈុតខ្មៅថៃឃាត់ខ្លួន និងបានប្រគល់មកអោយ ភាគីមន្ត្រីនគរបាលអន្តោរប្រវេសន៍ កម្ពុជាប្រចាំការច្រកទ្វារ កាលពីថ្ងៃទី២ ខែកក្តដាឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីថ្ងៃ ត្រង់ ដើម្បីយកមក សាសួរបន្តរ។

ក្រុមអ្នកបកប្រែកម្ពុជា ប្រចាំការនៅជាមួយ នគរបាលអន្តោរ ប្រវេសន៍ថៃបាន ប្រាប់អ្នកយកព័ត៌មានយើង អោយដឹងថាមុនពេល កើតហេតុគេឃើញ បុរស់ជនបរទេសរូបនេះ រត់យ៉ាងលឿនសំដៅ ចូលក្នុងទឹកដីថៃ ដោយគ្មានវាល់លី សំលៀកបំពាក់ និងឯកសារលិខិត អ្វីឡើយគឺមានតែ ក្រដាស់កូបពីមួយ សន្លឹកប៉ុណ្ណោះ សម្រុករត់ចូល ក្នុងទឹកដីថៃ។

ក្រុមអ្នកបកប្រែ បានប្រាប់អោយដឹងទៀត ថាដោយឃើញ សភាពជនបរទេស រត់សម្រុកចូលក្នុង ប្រទេសថៃយ៉ាង លឿនដោយឃើញ បែបនេះខាងមន្ត្រីអន្តោប្រវេសន៍ថៃ បានប្រាប់អោយ ជនបរទេសរូប នេះឡើងទៅបំពេញសំណុំ បែបចូលប្រទេសសិន តែជនបរទេសរូបនេះ​ ហាក់ដូចជានិយាយ មិនស្តាប់គិតតែ សម្រុករត់ចូលក្នុងទឹក ដីថៃដដែលដោយឃើញ សភាពមិនល្អកម្លាំងអន្តោរ ប្រវេសថៃសហការជាមួយ កម្លាំងទាហ៊ានឈុតខ្មៅ ថៃចុះឃាត់ខ្លួនភ្លាមៗ និងបានប្រគល់មកអោយ មន្ត្រីអន្តោរប្រវេសន៍កម្ពុជា ប្រចាំការច្រកអន្តរ ជាតិប៉ោយប៉ែត ដើម្បីចាត់បន្តរ។

មន្ត្រីនគបាល អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយ ប៉ែតប្រចាំការនៅ ស្ពានមិត្តភាព កម្ពុជាថៃបានប្រាប់ អោយដឹកថាជនបរទេស ដែលភាគីអន្តោរប្រវេសន៍ថៃ ចាប់បញ្ជូនមកនេះគឺ បានឆ្លងដែនចូលទៅ ក្នុងទឹកដីថៃទាំង គ្មានលិខិតឆ្លងដែន គឺមានតែក្រដាស់ កូបពីមួយសន្លឹក តែប៉ុណ្ណោះ។

មន្ត្រីអន្តោរប្រវេសន៍ ដ៏ដែលនោះបានប្រាប់ អោយដឹងទៀតថា ជនបរទេសរូបនេះ ទំនងជាបែកថ្នាំ ហើយកម្លាំងជំនាញ សួរអ្វីក៏មិនដឹងដែរ គឺគិតតែចង់រក រត់តែប៉ុណ្ណោះធ្វើ អោយកម្លាំងជំនាញ​ ចាប់ស្ទើរសឹងតែ មិនជាប់ ហើយមានតែ រងចាំអោយជន បរទេសរូបនេះ មានសាតិ ធម្មតាឡើងវិញ ទើបសាកសួរបន្តរ។

បច្ចុប្បន្នជនបរទេស រូបនេះត្រូវបានកម្លាំង នាញនគរបាល អន្តោរប្រវេសន៍ កម្ពុជាប្រចាំច្រក ទ្វារអន្តរជាតិប៉ោយ ប៉ែតបាននាំយកមក រក្សារទុកនៅប៉ុស្តិ៍ នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរងចាំការ សាកសួរបន្តរទៀត៕