ល្បីទៀតហើយនៅ ខេត្តមណ្ឌលគិរី ឈ្មោះ ម៉ាប់ ដឹកជញ្ជូន​ឈើ​ ប្រណីត​ចូល​ប្រទេស​វៀត ណាមតាមច្រកដាក់ ដាំ​យ៉ាង​ពេញបន្ទុក​ អាជ្ញាធរ​និង​សមត្ថកិច្ច ​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប

(ខត្តមណ្ឌលគិរី) ៖ ​តាម​សេចក្ដី រាយការណ៍​ពី​ប្រជា ពលរដ្ឋ​បានឲ្យដឹងថា ក្នុងរយៈពេលដើម ខែមិថុនាឆ្នាំ​២០១៩នេះ ឈ្មួញឈើ ឈ្មោះម៉ាប់ បានធ្វើ​សកម្មភាព ​ដឹកជញ្ជូន​ឈើ​ ប្រណីត​​យ៉ាង ​ពេញបន្ទុក ដោយពុំមាន មន្ត្រីជំនាញ ឬ​សមត្ថកិច្ច ​ប្រចាំ​ច្រក​នេះ​ចាត់វិធាន ​ការ​ទប់ស្កាត់ និង​បង្ក្រាប​ម្តងណា​ឡើយ​។
ក្រុមសកម្មជន ការពារព្រៃឈើនៅ ក្នុងខេត្តខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យដឹងថា ក្បួន​រថយន្ត​ ដឹក​ឈើប្រណិត របស់​មេ​ឈ្មួញ ​ជា​ទូទៅ​គឺ​តែងតែធ្វើ​ សកម្មភាព​លួច​ ដឹក​ឆ្លងដែន​ទៅ​លក់​ នៅ​ប្រទេស​វៀតណាម នៅពេល​យប់​ តាមច្រកទ្វេរ ភាគីខាងលើទៅ កាមច្រកដាក់ដាំ យ៉ាងអនាធិបតេយ្យ ជាទីបំផុត ដោយ​ក្បួន​រថយន្ត ​ដឹកឈើ​ប្រណីត ​របស់​មេ​ឈ្មួញប្រៀប ​បី​ដូចជា​រថយន្ត​ ដឹក​បុណ្យកឋិន​អ៊ីចឹង​?  ក្នុង​នោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ​នៅក្នុង​ខេត្ត​មណ្ឌល គិរី​មិន​ហ៊ាន​ក្អក​ជា មួយនិង​មេ​ឈ្មួញនោះទេ​?​។​
ទោះបីជាប្រមុខរាជរដ្ឋា ភិបាលដែល​មានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រ កម្ពុជាបាន​ស្រែក ព្រមាន​យ៉ាងធ្ងន់ៗ និងអោយមានការបង្ក្រាប បទល្មើសដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ ណាក៏ដោយ​ក៏​ឈ្មោះ ម៉ាប់ បែរ​ជា​កំពុងតែ​ ល្បីល្បាញ​ទៀត ហើយ​ក្នុង​សកម្មភាព​ ប្រព្រឹត្ត​បទល្មើស ​ព្រៃឈើ​ដែល​ប្រឆាំង ​នឹង​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុ​ន សែន ទៅវិញដោយ ​ខណៈ​ពេល​នេះ កំពុងដឹកជញ្ជូន​ ឈើ​ឆ្លងដែន​ដោយ​ ខុសច្បាប់​យកទៅ លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ ក្នុងខេត្តមណ្ឌលគិរី  ដែលមាន​សកម្មភាព​ យ៉ាង​គគ្រឹកគគ្រេង ​ជារៀងរាល់យប់ តាមរថយន្តសាំយ៉ុង ជាច្រើនគ្រឿង ដោយគ្មាន​ស្ថាប័ន​ សម្ថ​កិច្ច​ណា​ហ៊ាន​ ចុះ​បង្ក្រាប​នោះ​ឡើយ​ ។
បើយោងតាម សេចក្តីរាយ ការណ៍ខាងឲ្យដឹងទៀតថា ជំនួញឈើប្រណីត ដឹកតាមរថយន្តសាំយ៉ុង ជាច្រើនគ្រឿង​ទាំង​ យប់​បែប​នេះ​បាន​ កំរើក​ឡើង​វិញទៀត ​ហើយ​តាម​ច្រកទ្វារ ទ្វេរភាគីអន្តរជាតិ ដាក់​ដាំ​ដែលគ្មាន មន្ត្រីជំនាញអើពើ បន្តិចសោះឡើយ?  ថ្មីៗ​នេះ គេ​បាន​ប្រទះ ​ឃើញ​មាន​រថយន្ត ​សាំ​យ៉ុង​ប្រមាណ ចំនួនជាង៧០ទៅ 80គ្រឿង កំពុងតែចរាចរ លើផ្លូវជាតិចេញ ពីស្រុកកោះញ៉ែក កាត់ក្រុងសែន មនោរម្យឆ្ពោះទៅ កាន់ច្រកទ្វារទ្វេរភាគីអន្តរ ជាតិដាក់ដាំយ៉ាងរលូន  ព្រោះមន្រ្ដីក្នុងខេត្ត មណ្ឌលគិរីទាំងអស់ បិទភ្នែកប្រមូលលុយ ពីបទល្មើសដាក់ ហោប៉ៅ​ផ្ទាល់ ខ្លួន​យ៉ាង​រំភើយ​។​
​ប្រភព​ដដែល​នោះ បាន​ខ្សឹប​ប្រាប់​ថា ម្ចាស់រថយន្ដជា ច្រើនគ្រឿងនេះត្រូវបាន គេស្គាល់
ថាឈ្មោះ ម៉ាប់ ជាមេការដែលកំពុង តែរត់ការជាមួយ ស្ថាប័ន​ពាក់ព័ន្ធ​ នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ធ្វើ​ការដោះ ​ស្រាយ​គ្នា​ស្ងាត់ៗ ​ស៊ី​តាម​ជំនាញ​ដែល ​ហាក់ដូចជា​មាន ​ភាពអនាធិបតេយ្យ ជាទីបំផុតអាចបង្ក អសន្តិសុខក្នុងសង្គម ​ជាក់​ជា​មិនខានឡើយ​។​

ប្រជាពលរដ្ឋបាន សំណូមពរដល់ លោកស្នងការនគរបាល ​ខេត្ត​មណ្ឌលគិរី​ និង​ជាពិសេស លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ ​អភិបាលខេត្ត មណ្ឌល​គី​រី​គួរ​ មាន​វិធានការ​ឲ្យបាន ​ឆាប់​កាន់តែ​ប្រសើរ ពីព្រោះ​ចៀសវាង​ ការរិះគន់​ពី​មហាជន សង្គម​ស៊ីវិល ជា​ពិសេស ​ប្រជាពលរដ្ឋ​នៅ​ ខេត្ត មណ្ឌលគិរី​នេះ តែម្តង ។​
ទោះជាយ៉ាង ណាក៏ដោយ ពាក់ព័ន្ធ​និង​ជុំវិញ ​ករណី​ខាងលើ​នេះ អង្គភាព​សារព័ត៌មាន យើងបានទាក់ ទងទៅឈ្មោះ ម៉ាប់ ដែរ តែ​ទាក់ទងមិនចូល លោក​មិន​ឆ្លើយតប ។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ មណ្ឌល​គី​រី​ក៏ ​មិន​មានឆ្លើយតបដែរ ដោយទូរស័ព្ទតេ ចូលប៉ុន្តែគ្មានអ្នកលើក ។

ពាក់ព័ន្ធជុំវិញព័ត៌មាន ខាងងលើនេះ អង្គភាពសារព័ត៌មាន យើងរងចាំការបកស្រាយ ពីមន្ត្រីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕