លោកឧត្តមសេនីយ៍ទោ អាត់ ខែម ដឹកនាំកំលាំនគរបាល ៤០០នាក់ចុះ ឆ្កាព្រៃនៅតាមសាលារៀន ដើម្បីបង្កាជំងឺគ្រុន ឈាមដល់សិស្ស

(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នេះលោកឧត្ដម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង នគរបាល៤០០នាក់ ចុះធ្វើអនាម័យបរិស្ថាន នៅតាមទីសាធារណះ សាលារៀន ដោយផ្ដើមពីការកាប់ស្មៅ សួន លប់ក្រឡុកទឹក កាយកប់សំបក កំប៉ុងដែលជាជំរក មូសខ្លាដើម្បីបង្កាទប់ ទៅនឹងសភាពការផ្ទុះរាល ដាលជម្ងឺគ្រុនឈាមនៅ ខេត្តបន្ទាយជ័យ នៅសាលាបឋមសិក្សា អូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយនគរបាល ទាំងស្រុកក្រុងទាំង៩ ក៏នាំគ្នាធ្វើអនាម័យ បរិស្ថាននៅតាមទី សាធារណះ សាលារៀន ដោយផ្ដើមពីការកាប់ស្មៅ សួន លប់ក្រឡុកទឹក កាយកប់សំបកកំប៉ុង ដែលជាជំរកមូសខ្លា ដើម្បីបង្កាទប់ទៅនឹង សភាពការផ្ទុះរាលដាល ជម្ងឺគ្រុនឈាមផងដែរ។

លោកឧត្ដមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍ ប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាបើតាមការ អះអាងរបស់លោក វេជ្ជបណ្ឌិត កែវ សុសុភ័ក្ត្រា ប្រធានមន្ទីរសុខា ភិបាលខេត្តបន្ទាយមានជ័យ ថានៅក្នុងខែមិថុនានេះ ជំងឺគ្រុនឈាមកើតឡើង លើកុមារមានចំនួន ៧០០នាក់ ក្នុងនោះ បណ្ដាលឲ្យកុមារ២នាក់បានស្លាប់ ក្នុងអំឡុង​រដូវភ្លៀង ​ធ្លាក់​ជោគជាំ បង្ក​ឲ្យកើតមូសខ្លា ដែលជា​ភ្នាក់ងារ​ចម្លង ជំងឺគ្រុនចាញ់ និង​គ្រុនឈាម​។

​លោកវេជ្ជបណ្ឌិត កែវសុភ័ក្ត្រាបានបញ្ជាក់ ឲ្យដឹងទៀតថាជំងឺ គ្រុនឈាម កើតច្រើនជាងគេក្នុង ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ម៉ាឡៃ​ អ្នកជំងឺភាគច្រើនត្រូវ បាន​អាណាព្យា បាល​បញ្ជូនទៅសម្រាក ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ ​ជ័យ​វរ្ម័នទី​៧ គន្ធបុប្ផា​ និងមន្ទីរពេទ្យកុមារ អង្គរខេត្តសៀមរាប និងចំនួន​ចុងក្រោយ នៅ​សម្រាក​ព្យាបាល ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។

មកទល់ពេលនេះមិន ទាន់មាន​របាយការណ៍ ស្ដីពីការស្លាប់ របស់​កុមារ ដោយសារ​ជំងឺគ្រុន ឈាម​បន្ថែមទៀត​នោះទេ​។​

ហើយនៅមុនពេល​ផ្ទុះ ​ជំងឺគ្រុនឈាម​នេះមន្ត្រី​ សុខាភិបាល​ខេត្ត ការិយាល័យ​សុខាភិបាល​ ស្រុកប្រតិបត្តិ មន្ទីរពេទ្យ បង្អែក និង​មណ្ឌល​សុខភាព បាន​ផ្សព្វផ្សាយ​ពី​វិធានការ​ បង្ការការពារឆ្លងជំងឺនៅ តាមគោលដៅនានា បានចុះ​បាញ់ថ្នាំ បានដាក់​អា​ប៊ែ​ត ក្នុង​ពាងទឹក​អស់ ​ចំនួន​៤.៥​តោន នៅ​គ្រប់​សង្កា​ត់នៃ​ក្រុង សិរីសោភ័ណ និងក្រុងប៉ោយប៉ែត និងក្នុងឃុំខ្លះនៃស្រុកម៉ាឡៃ និង​ព្រះនេត្រព្រះ ​យ៉ាសស្រាក់សស្រាំផងដែរ។​

លោកឧត្ដមសេនីយ៍ទោ អាត់ ខែមបានបញ្ជាក់ ឲ្យដឹងទៀតថាប្រជាពលរដ្ឋ ទាំងអស់ត្រូវនាំគ្នាសំអាត បរិស្ថាននៅជុំវិញផ្ទះ ឲ្យបានគ្រប់គ្នាព្រោះ បរិស្ថានដែលជាសំរាម គឺជាអាវុធមុខ២មាន ប្រយោជន៌ក៏បង្ករ គ្រោះថ្នាក់ដល់មនុស្ស សត្វរុក្ខជាតិ ផងដែរបើយើងមិន ចាប់អារម្មណ៍និងយក ចិត្តទុកដាក់ក្នុងការសំអាត ។

ក្នុងនោះលោក ឧត្ដមសេនីយ៍ទោ អាត់ ខែម បានជំរុញឲ្យមន្ត្រី ជំនាញធ្វើការផ្សព្វផ្សាយ អំពីបរិស្ថានដល់ ប្រជាពលរដ្ឋរៀបបោស សំអាតនៅជុំផ្ទះ និងនៅជុំវិញផ្លូវសាធារណៈ ចេះសំអាតនៅទីធ្លាផ្ទះ ចេះវិចខ្ចប់សំណល់រឹងរាវ ចែកពីគ្នាដាច់ហើយ យកទៅដាក់ក្នុងធុង សំរាមមានរបៀបរាបរយ។
ផលវិបាកអំពីបញ្ហា សំរាមដែលកើត ឡើងកន្លងមក និងឥទ្ធិពលអាក្រក់ ដែលអាចកើតឡើង នាពេលអនាគតបាន។

ក្នុងនោះលោកឧត្ដម សេនីយ៍ទោ អាត់ ខែមក៏បានអំពាវ នាវដល់ជនរួមជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ គួរចូលរួមក្នុងកិច្ចការ ពារបរិស្ថានតាម សម្ថភាព លទ្ធភាព និងភារកិច្ចជំ នាញរបស់ខ្លួន ហើយសូមស្វែង យល់អំពីបញ្ហាបរិស្ថាន និងគ្រប់គ្រងបញ្ហា ទាំងនោះឲ្យបានសម ស្របតាមគោល ការណ៍គ្រប់គ្រងបរិស្ថាន ដូចជាការកាត់បន្ថយ ការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើង វិញជាដើម៕